Testo
ថ្ងៃមិញបងហួចលើខ្នងក្របី
កាត់វាលស្រែស្រីលើកដៃសញ្ញា
ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា
ទៅកំពង់ទឹកដែលតែងតែជួបគ្នា
ក្នុងក្អមលាក់នំឆ្ងាញ់អស្ចារ្យ
មានបារីម្លូរស្លាផ្ញើរបងផង
រួចយើងងូតទឹកលេងដៃរាវរកគ្នា ហើយសាសង
ថាទៅលេងរាំវង់
យប់នេះខែភ្លឺកណ្តាលស្រែពៅ
សុំពុកម៉ែទៅកុំនៅបង្អង់
បងឡើងយកទឹកត្នោតមួយបំពង់
ផ្ញើរអូនញាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ ញ័រជង្គង់
ស្រស់ស្រីមានទ្រង់លើកញ្ញា
ពួកយើងរាំយើងច្រៀង ពេលចូលឆ្នាំថ្មី ស្រីលក់ផ្កា
តាមប្រពៃណីខ្មែរ
ថ្ងៃមិញបងហួចលើខ្នងក្របី
កាត់វាលស្រែស្រីលើកដៃសញ្ញា
ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា
ទៅកំពង់ទឹកដែលតែងតែជួបគ្នា
ក្នុងក្អមលាក់នំឆ្ងាញ់អស្ចារ្យ
មានបារីម្លូរស្លាផ្ញើរបងផង
រួចយើងងូតទឹកលេងដៃរាវរកគ្នា ហើយសាសង
ថាទៅលេងរាំវង់
យប់នេះខែភ្លឺកណ្តាលស្រែពៅ
សុំពុកម៉ែទៅកុំនៅបង្អង់
បងឡើងយកទឹកត្នោតមួយបំពង់
ផ្ញើរអូនញាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ ញ័រជង្គង់
ស្រស់ស្រីមានទ្រង់លើកញ្ញា
ពួកយើងរាំយើងច្រៀង ពេលចូលឆ្នាំថ្មី ស្រីលក់ផ្កា
តាមប្រពៃណីខ្មែរ