ចង់បានគូស្នេហ៍

Testo

រដូវខ្យល់បក់ ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់ រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់មកពេលរាត្រី
ក្រោមពន្លឺដួងព្រះចន្ទថ្លៃ
រស្មីស្រទន់ គន់ជាប់នេត្រា

ចិន្ដារីករាយ សប្បាយស្បើយទុក្ខា
ផ្កាម្លិះចំប៉ា រីកសាខាក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធ ចិត្តឆ្លងឆ្លើយ
ខ្លួនអឺយ! ម៉្លេះសមសប្បាយយ៉ាងណា?

Il testo continua qui sotto...

Non vuoi vedere annunci? Effettua l'upgrade

ខ្យល់បក់មក រំភើយ
ត្រជាក់សព្វ អង្គកាយ
ត្រជាក់ក្រៃ ញាប់ញ័រកាយា
ស្រៀវស្រើប អ្វីម៉្លេះទេ
បើមានគូស្នេហ៍ ម៉្លេះបានល្ហែក្នុងចិត្ត

ចេះតែស្រមៃ នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹកគិត រែងសៅហ្មង
សៅហ្មងក្នុងចិត្ត ចង់បានគូស្នេហ៍

រដូវខ្យល់បក់ ផ្ការីកស្រស់បំព្រង
ពណ៌ស្រស់ត្រចង់ រីករហង់ក្លិនក្រអូបសាយ
សន្សើមធ្លាក់មកពេលរាត្រី
ក្រោមពន្លឺដួងព្រះចន្ទថ្លៃ
រស្មីស្រទន់ គន់ជាប់នេត្រា

ចិន្ដារីករាយ សប្បាយស្បើយទុក្ខា
ផ្កាម្លិះចំប៉ា រីកសាខាក្លិនក្រអូបសាយ
ធ្វើម្ដេចនឹងបានគូកៀកកើយ
រួមស្នេហ៍រួមស្និទ្ធ ចិត្តឆ្លងឆ្លើយ
ខ្លួនអឺយ! ម៉្លេះសមសប្បាយយ៉ាងណា?

ខ្យល់បក់មក រំភើយ
ត្រជាក់សព្វ អង្គកាយ
ត្រជាក់ក្រៃ ញាប់ញ័រកាយា
ស្រៀវស្រើប អ្វីម៉្លេះទេ
បើមានគូស្នេហ៍ ម៉្លេះបានល្ហែក្នុងចិត្ត

ចេះតែស្រមៃ នឹកមមៃឥតភ្លេច
នឹកឃើញស្នេហ៍ស្និទ្ធ ក្នុងដួងចិត្តរន្ធត់កន្លង
រវើរវាយចិត្តចាំចង
នឹកឡើងនឹកគិត រែងសៅហ្មង
សៅហ្មងក្នុងចិត្ត ចង់បានគូស្នេហ៍
ចង់បានគូស្នេហ៍

Non vuoi vedere annunci? Effettua l'upgrade

API Calls

Esegui lo scrobbling da Spotify?

Collega il tuo account Spotify a quello di Last.fm ed esegui lo scrobbling di tutto quello che ascolti, da qualsiasi app di Spotify su qualsiasi dispositivo o piattaforma.

Collega a Spotify

Elimina