សូមថ្នមប្រលោមទុក (2024 Remaster)

Paroles

មុននឹងអឺយ! ឃ្លាតកាយឆ្ងាយពីស្រីមុំ
បងសូមថ្នាក់ថ្នម ប្រលោមស្នេហ៍ស្និទ្ធ
បបោសអង្អែល ស្រង់ក្លិនវរមិត្រ
រួមស្នេហ៍រួមស្និទ្ធ ផ្ដេកផ្ដិតកៀកកើយ

បងលាអឺយ! ម្ដងនេះ មិនដឹងថ្ងៃណា
បើព្រេងលោកចារ ថាគូពីនាយ
គង់តែបងវិល មកជួបត្រាណត្រើយ
អូនកុំព្រួយឡើយ បងមិនភ្លេចទេ

Suite des paroles ci-après

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

យប់នេះបងលា ពុំងាទៅឆ្ងាយ
ឃ្លាតទៅតែកាយ ចិត្តនៅនឹងស្នេហ៍
ដួងចិត្តបរិសុទ្ធ ទៀងឥតកែប្រែ
ទុកជូនមាសមេ ជូនស្នេហ៍ស្មោះត្រង់

បើបាត់អឺយ! បងយូរ គ្រាន់តែជួយបន់
ព្រលឹងតូចតន់ កែវកុំសៅហ្មង
ក្រែងនាំឱ្យឈឺ ឈឺព្រោះរូបបង
ធ្វើម្ដេចកម្មយើង បើព្រេងគង់ជួប

យប់នេះបងលា ពុំងាទៅឆ្ងាយ
ឃ្លាតទៅតែកាយ ចិត្តនៅនឹងស្នេហ៍
ដួងចិត្តបរិសុទ្ធ ទៀងឥតកែប្រែ
ទុកជូនមាសមេ ជូនស្នេហ៍ស្មោះត្រង់

បើបាត់អឺយ! បងយូរ គ្រាន់តែជួយបន់
ព្រលឹងតូចតន់ កែវកុំសៅហ្មង
ក្រែងនាំឱ្យឈឺ ឈឺព្រោះរូបបង
ធ្វើម្ដេចកម្មយើង បើព្រេងគង់ជួប

Writer(s): Mok Chhourn

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

API Calls

Vous scrobblez depuis Spotify ?

Connectez votre compte Spotify à votre compte Last.fm et scrobblez tout ce que vous écoutez, depuis n'importe quelle application Spotify sur n'importe quel appareil ou plateforme.

Connexion à Spotify

Ignorer