ម្តេចស្អប់ខ្ញុំម៉្លេះ

Paroles

មុខនាងក្រញូវម៉ួម៉ៅណាស់
ពុំដែលឃើញផ្លាស់ក្រឡាស់ឡើយ
នាងសំឡក់ក្នក់ក្និកជាប់
គ្មានពេលស្បើយ ព្រងើយធ្វើហីដាក់ខ្ញុំ

ឆ្ងល់អើយសែនឆ្ងល់ៗពេកក្រៃ
មិនយល់ចិត្តថ្លៃរែកទុក្ខធំ
បងខុសអ្វី សូមអូនស្តី
ស្តីចុះម៉ុម កុំនៅសម្ងំស្ងៀមឈឹង

ហេតុតែស្មោះទើប មិនស្មាន
ថាកល្យាណ នាងគុំគួនខឹង
កសាងស្នេហ៍យូរហើយ
ខំសំលឹង រំពឹងតែនឹងផ្កាយ

ស្រីអើយ ស្រីល្អបវរពិត
នាងលែង ស្នេហ៍ស្និទឆ្អែតព្រោះណាយ
ទៅស្ម័គ្រគេ ព្រោះគេមាន
ដាច់អាល័យ មិនស្តាយដល់ស្នេហ៍កំសត់។

ហេតុតែស្មោះទើប មិនស្មាន
ថាកល្យាណ នាងគុំគួនខឹង
កសាងស្នេហ៍យូរហើយ
ខំសំលឹង រំពឹងតែនឹងផ្កាយ

ស្រីអើយ ស្រីល្អបវរពិត
នាងលែង ស្នេហ៍ស្និទឆ្អែតព្រោះណាយ
ទៅស្ម័គ្រគេ ព្រោះគេមាន
ដាច់អាល័យ មិនស្តាយដល់ស្នេហ៍កំសត់
មិនស្តាយដល់ស្នេហ៍កំសត់
មិនស្តាយដល់ស្នេហ៍កំសត់៕

Writer(s): Kim Sam Ell, គឹម សំអែល

API Calls

Vous scrobblez depuis Spotify ?

Connectez votre compte Spotify à votre compte Last.fm et scrobblez tout ce que vous écoutez, depuis n'importe quelle application Spotify sur n'importe quel appareil ou plateforme.

Connexion à Spotify

Ignorer