ផាត់ជាយបណ្តូលចិត្ត (2024 Remaster)

Paroles

ដួងច័ន្ទអឺយ!
រះខ្ពស់នៅឆ្ងាយសន្លឹម
ស្រស់ញញឹម
ប៉ប្រិមដូចវង់ភ័ក្រ្តស្រី
ពេលឃើញភ្លាម
ចិត្តរៀមលបគួចមេត្រី
អូនល្អលើសស្រី
ផុតនិស្ស័យបងប្រាថ្នា

ពេលអូនខឹង
អូនល្អលើសមួយកម្រិត
ធ្វើឱ្យចិត្ត
បងរឹតតែកួចស្នហា
កែវភ្នែកអូន
ចាំងឆ្លុះរស្មីភ្លឺថ្លា
នាំឱ្យចិន្តា
បងរឹតតែស្រលាញ់ស្រី

Suite des paroles ci-après

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

អូនផាត់ជាយ
ព្រះពាយមានប្រាប់អូនទេ
ថាបងស្នេហ៍
ចង់តែកៀកកើយថ្នមបី
បើជាតិនេះ
ផាត់ជាយអូនមិនប្រណី
រៀមស៊ូក្ស័យ
ជីវិតដែលឥតខ្លឹមសារ

ដួងច័ន្ទអឺយ!
ច័ន្ទរះបំភ្លឺចិត្តខ្ញុំ
ដែលរស់ទ្រាំ
ក្រៀមក្រំរងក្តីទុក្ខា
ពេលឃើញអូន
ទ្រូងបងកញ្ជ្រោលស្នេហា
មេត្តាមេត្តា
យល់ដល់ចិន្តារៀមផង

Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Svay Sam Eua, Long Bovith, Sive Sun

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

API Calls

Vous scrobblez depuis Spotify ?

Connectez votre compte Spotify à votre compte Last.fm et scrobblez tout ce que vous écoutez, depuis n'importe quelle application Spotify sur n'importe quel appareil ou plateforme.

Connexion à Spotify

Ignorer