Paroles
បានជួបហើយ ម្ដេចឡើយស្រីអៀន?
សំណាងបងមាន ទើបបានជួបស្រី
បងចង់សាកសួរ ដោយពាក្យសម្ដី
ថាបងបេតី ភក្ដីលើអូន
គ្រាសម្លឹង ឆោមកែវមណីរ័ត្ន
បេះដូងរន្ធត់ ស្ទើររលត់សូន្យ
បងខំឆ្លងកាត់ វាលខ្មាសព្រោះអូន
ទាំងចិត្តស្រពោន ព្រួយព្រោះពុំងា
វិញ្ញាណបងផ្ញើ លើរូបស្រីហើយ
ជីវិតបងអឺយ! អូនកុំចងពៀរ
បើអូនសន្ដោស ដូចរស់មួយគ្រា
កើតជាតិនានា ប្រាថ្នាតែមួយ
បើជួបហើយ ម្ដេចឡើយអូនខ្មាស?
បងសូមប្រកាស ប្រាប់ថាកុំព្រួយ
ឱ្យតែអូនស្មោះចំពោះបងមួយ
កុំខ្មាសកុំព្រួយ ថាបងចោលអូន
បើជួបហើយ ម្ដេចឡើយអូនខ្មាស?
បងសូមប្រកាស ប្រាប់ថាកុំព្រួយ
ឱ្យតែអូនស្មោះចំពោះបងមួយ
កុំខ្មាសកុំព្រួយ ថាបងចោលអូន
កុំខ្មាសកុំព្រួយ ថាបងចោលអូន