Paroles
អំផាន កូនមាស ម្តាយអឺយ!
កូនអឺយ! កុំយំ ធ្វើអ្វី?
ឱ! កូនកម្សត់
ព្រាត់បិតាជាទីស្នេហា
ថ្នមរក្សា បីបន្លែង
អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម!
កូនអឺយ! គេងទៅ
ក្អែកបូលប្រាប់ ឮសូរឡូវឡូវ
ឪពុកពៅ មកឥឡូវវិញហើយ
អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម!
ទីទុយ សត្វមៀម
ស្រែកគំរាម ឱ្យម៉ែនៅយាម
ចាំមើលផ្លូវ ឪពុកកូន
អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម!
លលក ហុឺ ខ្មោចថ្ងូរ
ឆ្កែខ្មៅលូ ឱ្យចិត្ត ម៉ែស៊ូ ចាំវាចា
ប៉ាកូនថា ស្លាប់នឹងគ្នា
អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម! អ៊ឺម!អ៊ឺម!អ៊ឺម!
ប៉ាកូនថា ស្លាប់រស់នឹងគ្នា