ស្នេហាជាស្រាពុល

Paroles

សុរា មានជាតិតែពិបាកផឹក
តែទប់ទឹកភ្នែក ក៏ពិបាកដែរ
ព្រោះស្រឡាញ់អូន
យប់ថ្ងៃ ហើយនឹក គ្មានល្ហែ
ស្រមៃឃើញតែ ស្នេហ៍នៅបង្កើយ

ដល់យប់ស្ងាត់ម្ដងៗ
បងលើកម្នាក់ឯង
ថែមលើកកែវទៀត
ទ្រូងសែនចង្អៀត
ឆ្លៀតប្រាប់អ្នកណា
ថាខ្ញុំស្រឡាញ់អូន
ស្រឡាញ់ក៏ច្រើន
តែស្អប់ក៏ច្រើន ណាអូន
ស្នេហាជាស្រា ផ្អែមហើយជូរចត់

Suite des paroles ci-après

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

សុរា គេថាផឹកបំភ្លេចទុក្ខ
តែដល់ខ្ញុំផឹក ទុក្ខមិនភ្លេចឡើយ
ថែមហើយ ថែមទៀត
ទៀតហើយ នៅតែមិនស្បើយ
លុះស្រវឹងហើយ បំភ្លេចមិនបាន

ទឹកភ្នែកបងហូរ
មិនចេះស្ងួតសោះ
ស្មោះតែលើកល្យាណ
ប្រាណអើយ អើយប្រាណ
ប្រាណមួយឯកា
ឱះឱ!ស្នេហាបង ស្នេហាកន្លង
បងគេងយល់សប្ដិ ឃើញតែអូន
ស្នេហាជាស្រា ផ្អែមហើយជូរចត់

Writer(s): Im Song Soeum

Vous ne voulez pas voir de publicités ?Mettez à niveau maintenant

API Calls

Vous scrobblez depuis Spotify ?

Connectez votre compte Spotify à votre compte Last.fm et scrobblez tout ce que vous écoutez, depuis n'importe quelle application Spotify sur n'importe quel appareil ou plateforme.

Connexion à Spotify

Ignorer