Letras
ចំប៉ារង្សី ចំប៉ារង្សី
ចំប៉ារង្សី ថ្លើមប្រមាត់
កម្មអ្វីមកកាត់ ឱ្យព្រាត់អឺឆ្ងាយ
ព្រាត់ខ្លួនចរណៃ ក្រៃអម្បាយ
ព្រាត់ឆ្ងាយអំពល់ កង្វល់ពិត
នឹកគ្រាថ្នាក់ថ្នម ត្រកងបី
ចំប៉ារង្សី ត្រួយជីវិត
ក្លិនខ្លួនក្រអូប ស្រូបជាប់ចិត្ត
ឥឡូវឃ្លាតស្និទ្ធ ឥតសង្ឃឹម
រយសែនស្រណោះអើយ អាឡោះស្ដាយ
ក្លិនក្លែបនែបអឺកាយ ភក្ត្រប៉ព្រិមអើយ
ពីថ្ងៃនេះ ពិតឥត សង្ឃឹម
ដូចមេឃស្រទុំ ពុំយល់ថ្ងៃ
ជីវិតអឺ រៀមរស់ សែនវេទនា
ពិតជានរក នាលោកីយ៍
បងដកដង្ហើម ចាំតែក្ស័យ
ចំប៉ារង្សី ជួយបងផង
ចំប៉ារង្សី
ចំប៉ារង្សី
អូននៅទីណា