ទឹកភ្នែកម៉ាឡាវី

Letras

ថ្វីបានជា ម៉ាឡាវី នៅស្ងៀម
ទឹកមុខក្រំក្រៀម
ប្រាប់រៀមឱ្យបានដឹងផង

ស្រទុំស្រទន់ កាលគន់មេឃា
ស្រពោនទ័យយា ព្រាបបានសំរឹត
ភាសាកែវភ្នែក រំលែកដំណឹង
ថាស្រស់ព្រលឹង
ទ្រូងអូនតឹង ហើយសែនខ្វល់

La letra continúa más abajo...

¿No quieres ver más anuncios? Actualízate ahora

ខ្វល់ណាស់ព្រួយណាស់ ម្វាស់ថ្លៃវាសនា
បើសិនលោកា តាក់តែងកម្មផល
ជួយតែងរឿងខ្ញុំ ឱ្យផុតកង្វល់
កុំថែមកុំផ្តល់ រឿងខ្វល់ឱ្យខ្ញុំសំដែង

ភាសាទឹកភ្នែក ស្រែកជាអាលជ្ជី
ទឹកភ្នែកម៉ាឡាវី ស្រក់មកទាំងទុក្ខចំបែង
ស្រក់មកមួយមួយ ទុក្ខព្រួយ ម្នាក់ឯង
ព្រួយណាស់ខ្លាចក្រែង វង្វេងក្នុងភពស្នេហា

យល់ហើយដឹងហើយ ចម្លើយទឹកភ្នែក
សូមជួយរំលែក ប្រាប់ពីម៉ាឡ៉ា
ចំពោះអូនមួយ បងជួយរក្សា
ជាគូរវាសនា លុះត្រាតែលោករលាយ

យល់ហើយដឹងហើយ ចម្លើយទឹកភ្នែក
សូមជួយរំលែក ប្រាប់ពីម៉ាឡ៉ា
ចំពោះអូនមួយ បងជួយរក្សា
ជាគូរវាសនា លុះត្រាតែលោករលាយ
ជាគូរវាសនា លុះត្រាតែលោករលាយ

Writer(s): Sinn Sisamouth

¿No quieres ver más anuncios? Actualízate ahora

API Calls

¿Scrobbling desde Spotify?

Conecta tu cuenta de Spotify con tu cuenta de Last.fm y haz scrobbling de todo lo que escuches, desde cualquier aplicación de Spotify de cualquier dispositivo o plataforma.

Conectar con Spotify

Descartar