Letras

ឃ្មោះ! សំឡេងឃ្មោះ!
ភ្លេងការ!
ឱ!នេះជាសំឡេងភ្លេងការ
សង្សារខ្ញុំទេតើ!

គូអើយគូគាប់ ធ្លាប់រួមស្ម័គ្រស្មោះ
គូអើយគូគាប់ ធ្លាប់រួមស្ម័គ្រស្មោះ
មិននឹក ស្មានសោះ បងអើយ
ថាប្រុសបែកចិត្ត អឺអឺអើយ

La letra continúa más abajo...

¿No quieres ver más anuncios? Actualízate ahora

ដកខ្លួនចោលស្រី គ្មានក្ដីអាណិត
ដកខ្លួនចោលស្រី គ្មានក្ដីអាណិត
គួរណាស់បងគិតបងអើយ ដល់ចិត្តសង្សារ
អើយសង្សារ

មើលចុះប្រុសព្រាន ឃ្លានណាស់តណ្ហា
មើលចុះប្រុសព្រាន ឃ្លានណាស់តណ្ហា
បើដាច់មេត្តា បងអើយ
សូមរៀបការចុះ អើយការចុះ

ស្រណោះម្សិលមិញ ប្រឡែងគ្នាសោះ
ស្រណោះម្សិលមិញ ប្រឡែងគ្នាសោះ
ថ្ងៃនេះរូបប្រុស បងអើយអ្នកចុះចោលអូន
អើយចោលអូន

ឮសូរបទភ្លេង លេងបើកវាំងនន
ឮសូរបទភ្លេង លេងបើកវាំងនន
ឮភ្លេងបាយខុន បងអើយអូនសែនចុកផ្សា
អឺអឺអើយ

បងត្រេកអរណាស់ ឱនសំពះមេបា
បងត្រេកអរណាស់ ឱនសំពះមេបា
ចាស់ទុំចៅមហា បងអើយបាចផ្កាស្លាជ័យ
អើយស្លាជ័យ

ឃ្មោះលាន់រណ្ដំ ប្រោះព្រំគូថ្មី
ឃ្មោះលាន់រណ្ដំ ប្រោះព្រំគូថ្មី
អូនសូមជូនពរជ័យ
សូមប្រុសលើកដៃទទួល
អើយទទួល

សូមឲ្យជោគជ័យ សិរីមង្គល
សូមឲ្យជោគជ័យ សិរីមង្គល
កកើតមានដល់
ប្រុសបងគ្រប់ពេលវេលា
អើយវេលា

ចាកផុតពីទុក្ខ ជួបតែសុខជា
ចាកផុតពីទុក្ខ ជួបតែសុខជា
កុំបែកបាក់គ្នា
អូនស្រីសូមលាបងហើយ
អើយបងហើយ៕

Writer(s): គឹម សំអែល, បទភ្លេង បូរាណ

¿No quieres ver más anuncios? Actualízate ahora

API Calls

¿Scrobbling desde Spotify?

Conecta tu cuenta de Spotify con tu cuenta de Last.fm y haz scrobbling de todo lo que escuches, desde cualquier aplicación de Spotify de cualquier dispositivo o plataforma.

Conectar con Spotify

Descartar