សាយណ្ណមាត់សមុទ្រ

Letras

សត្វរំពេរ ឆៀងឆាបពញកណ្ដាលវេហា
ចាបបន្ទាបខ្លួន ប្របនឹងផ្ទៃជលសារ
ធ្វើឱ្យរន្ធត់ញាប់ញ័រផ្អើលអស់ហ្វូងមច្ឆា ខ្លាចគ្រោះមរណា
បង់ជីវ៉ាដោយសាសត្វរំពេរ

សុរិយាលិច ពាក់កណ្ដាលក្នុងផ្ទៃគង្គា
មើលទៅមេឃា ក្រហមដូចបុប្ផា
រលកបក់បោក ចាំងនឹងពន្លឺព្រះសុរិយា រស្មីភ្លឺថ្លា
ដូចពន្លឺនេត្រាប្រុសបង

La letra continúa más abajo...

¿No quieres ver más anuncios? Actualízate ahora

ដើមដូងដុះ ជ្រោងយោលចុះឡើង
បណ្ដោយឆ្នេរខ្សាច់
ទេសភាពល្អផ្ដាច់ពេលសាយ័ណ្ណ
គួរចង់មើលគន់ មិនចេះធុនទ្រាន់ក្នុងចិត្តអូន

ព្រះពាយបរនាំយកក្លិនបុប្ផាព្រៃភ្នំ
សណ្ដំដួងចិត្តរឹតតែនឹករូបបង
បែកគ្នាមួយពេល ដូចព្រាត់ច្រើនខែឆ្នាំកន្លង
ចង់ឱ្យប្រុសបង
នែបនិត្យជិតរូបអូនរាល់ថ្ងៃ

ដើមដូងដុះជ្រោងយោលចុះឡើង
បណ្ដោយឆ្នេរខ្សាច់
ទេសភាពល្អផ្ដាច់ពេលសាយ័ណ្ណ
គួរចង់មើលគន់ មិនចេះធុនទ្រាន់ក្នុងចិត្តអូន

ព្រះពាយបរនាំយកក្លិនបុប្ផាព្រៃភ្នំ
សណ្ដំដួងចិត្តរឹតតែនឹករូបបង
បែកគ្នាមួយពេល ដូចព្រាត់ច្រើនខែឆ្នាំកន្លង
ចង់ឱ្យប្រុសបង
នែបនិត្យជិតរូបអូនរាល់ថ្ងៃ

Writer(s): Ouk Sinareth

¿No quieres ver más anuncios? Actualízate ahora

API Calls

¿Scrobbling desde Spotify?

Conecta tu cuenta de Spotify con tu cuenta de Last.fm y haz scrobbling de todo lo que escuches, desde cualquier aplicación de Spotify de cualquier dispositivo o plataforma.

Conectar con Spotify

Descartar