Letras
ថ្ងៃខែរឹតតែជិតដល់
ប្រុសខ្វល់ដល់ណា
ភ័យអីរឿងក្តីស្នេហា
សង្សារនិងស្រី
ទន្ទឹងចិត្តខំប្រឹងចាំ
ចិត្តធ្លាប់រងកម្ម
ព្រោះព្រេង និស្ស័យ
ថ្ងៃនេះ អូនមានសេរី
បានថ្លៃនៅជិត
ខែក្រោយបងអើយឈប់ខ្វល់
គង់បាននែបនិត្យ
រូបអូនព្រមស្នេហ៍បងពិត
ចិត្តឥតវៀចវេរ
សង្ស័យអ្វីទៀតប្រុសបង
ឫមួយនួនល្អង
ខ្លាចអូន ក្បត់ស្នេហ៍
រូបស្រីតាមប្តីដូចម៉ែ
ឥតប្រែចិត្តឡើយ
ភ័យអីប្រុសព្រលឹង
ឫខឺងមិនព្រមឆ្លើយ
បានជាធ្វើកន្តើយ នឹងរូបស្រី
បងឈប់ងរនឹងអូន
ប្រុសស្ងួនមកណាថ្លៃ
កុំអៀននឹងអូនអី
ស្រីព្រមស្មគ្រ័ហើយ
អាណិតពិតជាស្រឡាញ់
ស្រឡាញ់ត្រាណត្រើយ
ឈប់ងរទៅណា បងអើយ
ចម្លើយស្នេហា
សង្ស័យអ្វីទៀតប្រុសបង
អូនមិនប្រែខ្នង បោះបង់សាវា
ព្រមស្មគ្រ័លុះសូន្យសង្ខារ
សូមកុំសង្ស័យ
សង្ស័យអ្វីទៀតប្រុសបង
អូនមិនប្រែខ្នង បោះបង់សាវា
ព្រមស្មគ្រ័លុះសូន្យសង្ខារ
សូមកុំសង្ស័យ៕