Letras
ថ្ងៃអស់សង្ឃឹម ផុតនឹមទឹកភ្នែក
ដើរដល់ផ្លូវបែក ត្រូវចែកផ្លូវស្នេហ៍
លាបាត់ដំបង ដងស្ទឹងសង្កែ
លាអស់វាលស្រែ ភូមិវាលបែកចាន
ធ្វើម្ដេចរូបខ្ញុំ មិនសមឋានៈ
បងលួងលោមស្ម័គ្រ គ្រាន់តែកម្សាន្ត
ជាតិជាកន្លង់ បោះបង់ផ្កាថ្កាន
បូជាវិញបាន តែរោយចាកទង
តោអើយកុំយំ ខ្ញុំសូមលាអ្នក
ស្ពានអើយកុំបាក់ នៅជូនញាតិឆ្លង
រថភ្លើងស្រែកឮ ជួយផ្ដែផ្ដាំផង
រឿងខ្ញុំកន្លង ទុកជាតម្រា
គេព្រាត់ព្រោះខុស គេស្រណោះស្ដាយ
ខ្ញុំព្រាត់ប្រុសណាយ ឥតមានមេត្តា
លាហើយចៅព្រាន នាយទុនតណ្ហា
លើកដៃសច្ចា ស្មារលារយជាតិ
តោអើយកុំយំ ខ្ញុំសូមលាអ្នក
ស្ពានអើយកុំបាក់ នៅជូនញាតិឆ្លង
រថភ្លើងស្រែកឮ ជួយផ្ដែផ្ដាំផង
រឿងខ្ញុំកន្លង ទុកជាតម្រា
ខ្ញុំព្រាត់ព្រោះខុស គេស្រណោះស្ដាយ
ខ្ញុំព្រាត់ប្រុសណាយ ឥតមានមេត្តា
លាហើយចៅព្រាន នាយទុនតណ្ហា
លើកដៃសច្ចា ស្មារលារយជាតិ