Letras

ឆាកជីវិតខ្ញុំចែកជាបី
ជីវិតឥតន័យ គ្មានសិរីឡើយណា
បែកបាក់អស់ហើយគ្រួសារ
អាត្មារស់ក្នុងក្តីទុក្ខ
ឳពុកព្រាត់កូន កូនក៏ព្រាត់ម្តាយ

ឆាកជីវិតដូចជារឿងល្ខោន
កូនរស់ដោយកូន ដូចជាអស់សង្ឃឹម
ឮសូរតែផ្គរគ្រហឹម
មិនដែលឃើញមេឃញញឹម
នេះហើយជានឹមទឹមជីវិតខ្ញុំ

La letra continúa más abajo...

¿No quieres ver más anuncios? Actualízate ahora

ជាតិមុនកសាងយ៉ាងណា?
ទើបមានកម្មពៀរ ឱ្យព្រាត់ប្រាស់អស់
រលួយរលត់កេរ្តិ៍ឈ្មោះ
សុទ្ធសឹងមានទុក្ខមានទោស
អ្នកណាមិនអស់សង្ឃឹម

ជីវិតខ្ញុំចាញ់សត្វបក្សី
រស់គ្មានសិរី ជនប្រុសស្រីដៀលជេរ
ខ្ញុំរស់ជាមនុស្សខុសគេ
ព្រោះតែមេផ្ទះឫស្យា
ការពិតទេវតា ទើបយល់រឿងខ្ញុំ

Writer(s): Sisamouth Sinn, Kong Bunchhoeun

¿No quieres ver más anuncios? Actualízate ahora

API Calls

¿Scrobbling desde Spotify?

Conecta tu cuenta de Spotify con tu cuenta de Last.fm y haz scrobbling de todo lo que escuches, desde cualquier aplicación de Spotify de cualquier dispositivo o plataforma.

Conectar con Spotify

Descartar