Letras
លាហើយ! លាហើយ!
យន្តហោះបោះពួយ ឆ្លងខេត្តប៉ៃលិន
ទ្រូងខ្ញុំក្តៅឆ្អិន ដូចត្រូវគេហែក
អើតតាមបង្អួច អោនមើលដងព្រែក
ព្យុះខ្សែទឹកភ្នែក ស្រែកហៅប្រុសស្នេហ៍
ឱខេត្តត្បូងពេជ្រ ខ្ញុំមិនភ្លេចទេ
ស្ពានយោលកុំជេរ ថាខ្ញុំបែកបែរ
ប៉ាហុីអូរតង ជ្រលងអូរស្នេហ៍
ដីចម្ការតែ កុងស៊ែទិញត្បូង
ស្រណោះខ្ទមស្បូវ មាត់អូរតាប្រាក់
ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង
ស្បូវបីកណ្តប យើងគ្របបេះដូង
សុបិន្តលើទ្រូង ម្ចាស់ស្នេហ៍ឧត្តម
ឥឡូវអូនលា លាមួយគ្រាសិន
លាដែនប៉ៃលិន សុបិន្តខ្នងភ្នំ
ខំរែងត្បូងទៅ បងអើយកុំយំ
ស្បូវមាសខ្ទមព្រំ ខ្ញុំមិនភ្លេចទេ
ស្រណោះខ្ទមស្បូវ មាត់អូរតាប្រាក់
ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង
ស្បូវបីកណ្តប យើងគ្របបេះដូង
សុបិន្តលើទ្រូង ម្ចាស់ស្នេហ៍ឧត្តម
ឥឡូវអូនលា លាមួយគ្រាសិន
លាដែនប៉ៃលិន សុបិន្តខ្នងភ្នំ
ខំរែងត្បូងទៅ បងអើយកុំយំ
ស្បូវមាសខ្ទមព្រំ ខ្ញុំមិនភ្លេចទេ