ចិត្តខ្នាញ់ចាញ់ចិត្តស្អប់

Letras

វាយោបក់មក រលកបោកច្រាំង
ទាញចិត្តភាន់ភាំង ឱ្យគាំងដល់ទន់ហឬទ័យ
រលកទន្លេ បំពេរដូចសៀងតន្ត្រី
អ្នកហាក់ជួយអាល័យ បន្ទន់ចិត្តស្រីពុំងា

ព្យុះស្នេហ៍ស្រលាញ់ នៅចាញ់ចិត្តស្អប់
មិនអាចជំពប់ ឱ្យអូនប្រែជួបជីវ៉ា
អំណាចស្រលាញ់ នៅខ្នាញ់ចាញ់ចិត្តថ្មដា
ទោះបងធ្វើយ៉ាងណា ក៏ចិន្តាស្រីមិនលង់

La letra continúa más abajo...

¿No quieres ver más anuncios? Actualízate ahora

រាល់អំពើល្អ បវរខំធ្វើគ្រប់យ៉ាង
សង្ឃឹមគង់ចិត្តអូនទន់
គុណប្រែទោសា ឱ្យជីវ៉ាស្អប់មាសស្ងួន
ទោះបីដឹងខ្លួន តែនឹមនួននៅសាងល្អ

ឱចិត្តអើយចិត្ត ថ្ងៃណាទន់ជ្រាយ
ចាញ់ស្នេហ៍ចរណៃ ហេតុអ្វីនៅរឹងជាងថ្ម
ស្រីមិនអាណិត ចិត្តប្រុសម្តេចនៅត្រដរ
នៅខំប្រឹងធ្វើល្អ សង្ឃឹមអូនយល់ចិត្តប្រុស

រាល់អំពើល្អ បវរខំធ្វើគ្រប់យ៉ាង
សង្ឃឹមគង់ចិត្តអូនទន់
គុណប្រែទោសា ឱ្យជីវ៉ាស្អប់មាសស្ងួន
ទោះបីដឹងខ្លួន តែនឹមនួននៅសាងល្អ

ឱចិត្តអើយចិត្ត ថ្ងៃណាទន់ជ្រាយ
ចាញ់ស្នេហ៍ចរណៃ ហេតុអ្វីនៅរឹងជាងថ្ម
ស្រីមិនអាណិត ចិត្តប្រុសម្តេចនៅត្រដរ
នៅខំប្រឹងធ្វើល្អ សង្ឃឹមអូនយល់ចិត្តប្រុស

Writer(s): សុខ ស្រីនាង

¿No quieres ver más anuncios? Actualízate ahora

API Calls

¿Scrobbling desde Spotify?

Conecta tu cuenta de Spotify con tu cuenta de Last.fm y haz scrobbling de todo lo que escuches, desde cualquier aplicación de Spotify de cualquier dispositivo o plataforma.

Conectar con Spotify

Descartar