អក្ខរាផ្ញើទៅស្រី

Songtext

អក្ខរា សារស័ព្ទ រៀបរាប់ផ្ញើរទៅស្រី
ចងក្រងសម្តី ចារថ្មីតាមរឿងហេតុ
បើបានអានហើយ កុំបដិសេដ
សូមកែវសង្កេត សិនណានិមល

ស្តាប់អក្ខរា សារសម្តីថ្លៃអង្វរ
មិនមែន ភូតភរ វៀចវេរ ឧបាយកល
ពាក្យពិត ឥតល្អៀង នាងកុំឆ្ងល់
មិនដូចផ្លូវថ្នល់ បត់បែនបាន

ចិត្តរៀមមិនដូច ភូមរា ឬ
សុវណ្ណមច្ឆា និងហនុមាន
រួមរស់មួយគ្រា បោះបង់ចោលបាន
បោកប្រាណ ឱ្យព្រួយ រលួយដួងចិត្ត

អក្ខរា សារសូម រួមរ័ក្ស អ្នកថ្លើមថ្លៃ
រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត
ជឿចុះ មិនខុស ទេវរមិត្ត
ពាក្យពិតចិត្តស្មោះ លុះក្ស័យអឺយ

ចិត្តរៀមមិនដូច ភូមរា ឬ
សុវណ្ណមច្ឆានិងហនុមាន
រួមរស់មួយគ្រា បោះបង់ចោលបាន
បោកប្រាណ ឱ្យព្រួយ រលួយដួងចិត្ត

អក្ខរា សារសូម រួមរ័ក្ស អ្នកថ្លើមថ្លៃ
រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត
ជឿចុះ មិនខុស ទេវរមិត្ត
ពាក្យពិតចិត្តស្មោះ លុះក្ស័យអឺយ

Writer(s): Sisamouth Sinn

API Calls

Von Spotify scrobbeln?

Verbinde deine Spotify- und Last.fm-Konten, um deine gehörten Inhalte von jeder Spotify-App auf jedem Gerät und jeder Plattform zu scrobbeln.

Mit Spotify verbinden

Verwerfen