ស្រស់អ្វីម៉្លេះ

Songtext

ស្រស់អ្វីសែនស្រស់ សម្ផស្សរកគ្មានប្រដូច
ឃើញហើយព្រឺព្រួច លបលួចមេត្រី
នេត្រត្រូវសណ្ដំ បង្ខំឱ្យភ្លេចទុក្ខភ័យ
គេងគិតស្រមៃ តែស្រីមួយទេ

ខ្វល់ណាស់នឹកណាស់ ប្រទះតែទុក្ខជោកជាំ
ដូចគេវាយដំ ក្រៀមក្រំឥតល្ហែ
ទោះខំកាត់ចិត្ត ក៏ឥតបានផលអ្វីដែរ
នៅតែនឹកស្នេហ៍ ស្នេហ៍ស្នេហ៍រាល់ថ្ងៃ

តើធ្វើម្ដេច នឹងភ្លេចភក្ត្រមានមន្តស្នេហ៍
ដូចដួងខែ រះពេញរស្មី
ពេលញញឹមសង្ឃឹមជាប់ក្នុង ហឫទ័យ
ឱ្យអាល័យ អាល័យគ្មានស្បើយ

ជាតិនេះបើកាយព្រាត់ឆ្ងាយពីក្លិន មានឫទ្ធិ
ប្រហែលជីវិត ងងឹតអស់ហើយ
រស់ស្គាល់តែទុក្ខ សុខសល់សោះសូន្យអូនអើយ
អស់បានយល់ត្រើយ នៃខ្នើយវាសនា

តើធ្វើម្ដេច នឹងភ្លេចភក្ត្រមានមន្តស្នេហ៍
ដូចដួងខែ រះពេញរស្មី
ពេលញញឹមសង្ឃឹមជាប់ក្នុង ហឫទ័យ
ឱ្យអាល័យ អាល័យគ្មានស្បើយ

ជាតិនេះបើកាយ ព្រាត់ឆ្ងាយពីក្លិនមានឫទ្ធិ
ប្រហែលជីវិត ងងឹតអស់ហើយ
រស់ស្គាល់តែទុក្ខ សុខសល់សោះសូន្យអូនអើយ
អស់បានយល់ត្រើយ នៃខ្នើយវាសនា

API Calls

Von Spotify scrobbeln?

Verbinde deine Spotify- und Last.fm-Konten, um deine gehörten Inhalte von jeder Spotify-App auf jedem Gerät und jeder Plattform zu scrobbeln.

Mit Spotify verbinden

Verwerfen