ឈាមប្រឡាក់ដៃខ្ញុំ

Songtext

ឈាមក្រហមខ្មៅ ប្រឡាក់ដៃខ្ញុំ
ឈាមនេះ ឈាមអ្វី?
គឺជាឈាមស្រី ដែលខ្ញុំប្រហារ
ខ្ញុំជាឃាតករ សម្លាប់ភរិយា
ដែលចិត្ត សាវា
លួចមានសង្សារ ក្បត់ខ្ញុំក្បត់កូន

ឈាមក្រហមខ្មៅ ប្រឡាក់ដៃជោក
ចិត្តប្រុស ក្នុងលោក
ស្រីផិតស្រីបោក អ្នកណាទ្រាំបាន
ក្រពុលមុខខ្លាំង មោហ៍បាំងមិនខាន
ប្រហារ ឱ្យបាន
រួចទើបភ្ញាក់ប្រាណ តែហួសអស់ហើយ

Der Text geht unten weiter...

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

កូនអើយ! កូនតូច ថ្ងូរថ្ងួចរកម្តាយ
ស្តាយអាណិត
ខុសមួយជីវិត ព្រោះចិត្តឈឺផ្សា
ពីថ្ងៃនេះទៅ កំព្រាមាតា
កូនអើយ! កូនប៉ា
ប៉ាសារភាពថា ប៉ាខុសហើយកូន

ចិត្តខ្លាំងក្លាយខ្លួន ជាអ្នកសម្លាប់
មិត្តអឺយ! ចូលស្តាប់
កុំត្រាប់តាមខ្ញុំ មនុស្សទោសឧក្រិដ្ឋ
ត្រូវកាន់ចិត្តបុណ្យ ចិត្តទន់អាណិត
ស្រីណាក្បត់ចិត្ត
គិតថាជីវិតលោកនេះ ធម្មតា

ចិត្តខ្លាំងក្លាយខ្លួន ជាអ្នកសម្លាប់
មិត្តអឺយ! ចូលស្តាប់
កុំត្រាប់តាមខ្ញុំ មនុស្សទោសឧក្រិដ្ឋ
ត្រូវកាន់ចិត្តបុណ្យ ចិត្តទន់អាណិត
ស្រីណាក្បត់ចិត្ត
គិតថាជីវិតលោកនេះ ធម្មតា

Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Siv Son, Tep Sokhom, Mer Bun, Nhem Phon, Som Sophon

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

API Calls

Von Spotify scrobbeln?

Verbinde deine Spotify- und Last.fm-Konten, um deine gehörten Inhalte von jeder Spotify-App auf jedem Gerät und jeder Plattform zu scrobbeln.

Mit Spotify verbinden

Verwerfen