ចាំញញឹមសារជាថ្មី

Songtext

ភក្ត្រាប៉ប្រិម ញញឹមសែនស្រស់!
ចោលក្ដីស្រណោះ មិនអស់អាល័យ
បងខំស្រឡាញ់ ស្រឡាញ់ស្ទើរក្ស័យ
រាល់ពេលស្រមៃ ថាថ្លៃជាគូ

ថ្ងៃនេះផ្ទៃមេឃ អាប់អន់រស្មី
តើរឿងហេតុអ្វី? មេឃមិនអាសូរ
មេឃផ្លាស់ ភ្លាមៗ ប្រៀបបានជំនោរ
ទ្រូងអើយពេញពោរ ដោយក្ដីខ្លោចផ្សារ

Der Text geht unten weiter...

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

ស្រណោះនឹកអស់ គ្រប់គ្រាកម្សត់
មានតែមួយគត់ នៅក្នុងលោកា
តែស្នេហ៍ដូចព្យុះ កណ្ដាលជលសា
តើគិតយ៉ាងណា?
ឱ!អនិច្ចាវាសនាអភ័ព្វ ជាប់កម្មភិសម័យ

ថ្ងៃក្រោយតើបាន នរណាញញឹម
ភក្ដ្រាប៉ប្រិមខាន ឃើញហើយថ្លៃ
រៀមគេងទ្រាំចាំ ចាំសារជាថ្មី
ក្រែងបានឃើញស្រី ញញឹមម្ដងទៀត

ស្រណោះនឹកអស់ គ្រប់គ្រាកម្សត់
មានតែមួយគត់ នៅក្នុងលោកា
តែស្នេហ៍ដូចព្យុះ កណ្ដាលជលសា
តើគិតយ៉ាងណា?
ឱ!អនិច្ចាវាសនាអភ័ព្វ ជាប់កម្មភិសម័យ

ថ្ងៃក្រោយតើបាន នរណាញញឹម
ភក្ដ្រាប៉ប្រិមខាន ឃើញហើយថ្លៃ
រៀមគេងទ្រាំចាំ ចាំសារជាថ្មី
ក្រែងបានឃើញស្រី ញញឹមម្ដងទៀត

Writer(s): Musique De Etrangere

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

API Calls

Von Spotify scrobbeln?

Verbinde deine Spotify- und Last.fm-Konten, um deine gehörten Inhalte von jeder Spotify-App auf jedem Gerät und jeder Plattform zu scrobbeln.

Mit Spotify verbinden

Verwerfen