ខ្ញុំត្រូវតែយំ

Songtext

ឆ្ងាយអើយ សែនឆ្ងាយ
ឆ្ងាយហើយអណ្តែតដូចផ្សែង
ខ្ញុំយំ ខ្ញុំយំ ខ្ញុំយំម្នាក់ឯង
ចិត្តអើយចំបែង ថ្លែងប្រាប់អ្នកណាទៅ

លាហើយ ណាបង
ផ្សងព្រេងទាំងយប់ជ្រៅ
ខ្ញុំដើរ ខ្ញុំដើរ ដើរគ្មានទីដៅ
ពីថ្ងៃនេះទៅ កុំហៅអោយខ្ញុំវិលវិញ

Der Text geht unten weiter...

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

ខ្ញុំត្រូវតែយំៗ ខ្ញុំត្រូវតែយំៗ
រឺមានតែខ្ញុំយំម្នាក់ឯងទេ
ស្នេហ៍ខ្ញុំ ខ្ញុំអោយទៅគេ
តែគេ ប្រែអោយទុក្ខខ្ញុំវិញ

ខែរះបាំងភ្នំ ស៊ូយំ ស៊ូយំគ្មានល្ហែ
ស្នេហ៍អូនជូនបង មិនយកវិញទេ
បងអើយកុំជេរ ថាអូនហ៊ានលូកថ្លើមបង

លាហើយ! លាហើយ!
បងអើយនៅអោយសុខចុះ
ជាតិនេះអូនមិន ដណ្តើមទេប្រុស
ចិត្តដែលស្នេហ៍ហួស ស្នេហ៍នោះស៊ូជួបជាតិក្រោយ

ខ្ញុំត្រូវតែយំៗ ខ្ញុំត្រូវតែយំៗ
ខ្ញុំត្រូវតែយំៗ ខ្ញុំត្រូវតែយំៗ

Writer(s): Sisamouth Sinn, Kong Bunchhoeun

Du möchtest keine Anzeigen sehen? Führe jetzt das Upgrade durch

API Calls

Von Spotify scrobbeln?

Verbinde deine Spotify- und Last.fm-Konten, um deine gehörten Inhalte von jeder Spotify-App auf jedem Gerät und jeder Plattform zu scrobbeln.

Mit Spotify verbinden

Verwerfen