Songtext
ដួងចៃ រុះរោយជាច្រើនគ្រា
ដូចភ្លើងឆួលស្ទើរក្ស័យហើយ
នេះឬ? ពាក្យខ្លឹមសារ
ថាស្នេហ៍ភក្ដី
បោកប្រាស់ចិត្តស្រី មិនគិត
ឱ! ស្នេហ៍អឺយស្នេហ៍ រោយរុះ
ទៅហើយណា!
សែនស្ដាយអឺយបង់ ចិត្តភ្លើតភ្លើន
ចិត្តហ៊ានកាត់ខ្មាស គ្រប់ពេលវេលា
នេះគឺពៀរវេរា ខ្ញុំ
ឬត្រឹមតែនាំឱ្យជាំ ឱរា
ដួងចៃ ស្រណោះដួងចៃ
សុទ្ធស ស្អាត
ថ្ងៃណាទៀតបានគេង ជិតខាង
ព្រលឹងកែវដួងជីវ៉ា
ប្រាប់ចិត្តណា! ណា!
សូមមករួបរួម ថ្នមបី
ឱ! ស្នេហ៍អឺយ ស្នេហ៍ ធ្លាប់តែ
សប្បាយ នឹងគ្នា
ឆោតចិត្តអឺយបង់ ធ្លាប់ស្រង់ឆោម
នែបនិត្យប្រលោមមិនរុះរោយផ្កា
នេះព្រោះចិត្តចេះថ្នមបី
នាំឱ្យស្រីបាន ក្សេមក្សាន្ដ
វិញ្ញាណ