Songtext
ឱ! ព្រៃស្ងាត់
នឹករឿងអតីត ចិត្តរែងកង្វល់
ឃ្លាតក្លិន នឹមនួន
ធ្លាប់បាននែបនិត្យ
រួមរឹតនិមល
បងនឹកដល់ឆោមស្រស់
វរលក្ខណ៍
ស្មានបានស្ម័គ្រប្រែជាសុបិន
គ្រាន់តែឃើញស្រី
រូបរាងចាប់ចិត្តបេតី
នឹកឃើញដល់ស្រស់ស្រីភ្លាម
ចិត្តបងកួចលួចចងស្នេហា
ចិត្តរំភើបបងចង់ថើបជីវ៉ា
ថើបហើយថើបមិនធុញទ្រាន់
ឱ! នួនល្អង
ឱ! ព្រលឹងមាសបង
ម្តេចក៏អូនមិនវាចា?
ពេលរាត្រីស្រីអូនបែកពីបង
ឬមួយកែវស្នេហ៍ស្នង
ថាបង ងរ នឹងស្នេហា?
ឱ! ព្រៃស្ងាត់
នឹករឿងអតីតចិត្តរែងកង្វល់
ឃ្លាតក្លិននឹមនួន
ធ្លាប់បាននែបនិត្យរួមរឹតនិមល
បងនឹកដល់ឆោមស្រស់វរលក្ខណ៍
ស្មានបានស្ម័គ្រប្រែជាសុបិន
គ្រាន់តែឃើញស្រី
រូបរាងចាប់ចិត្តបេតី
នឹកឃើញដល់ស្រស់ស្រីភ្លាម
ចិត្តបងកួចលួចចងស្នេហា
ចិត្តរំភើបបងចង់ថើបជីវ៉ា
ថើបហើយថើបមិនធុញទ្រាន់
ឱ! នួនល្អង
ឱ! ព្រលឹងមាសបង
ម្តេចក៏អូនមិនវាចា?
ពេលរាត្រីស្រីអូនបែកពីបង
ឬមួយកែវស្នេហ៍ស្នង
ថាបង ងរ នឹងស្នេហា?